ពិធីប្រគល់ទេយ្យទាន និងទេយ្យវត្ថុ ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដើម្បីបម្រើដល់សកម្មភាពមនុស្សធម៌
ខណ្ឌមានជ័យ÷ នៅថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានប្រារព្ធពិធីទទួលទេយ្យទាន និងទេយ្យវត្ថុ យ៉ាងអធិកអធម ក្រោមព្រះអធិបតីភាព និងអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន រួមមាន៖
ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន ព្រះគ្រូវិជ័យមេធា អនុគណខណ្ឌមានជ័យ ព្រះចៅអធិការវត្តនន្ទមុនី និងជាព្រះអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ។
ព្រះសិរីសត្ថាចារ្យ សុវណ្ណ ញាណឈាក ព្រះគ្រូសូត្រឆ្វេង វត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ ជាជំនួយការសាលាអនុគណខណ្ឌមានជ័យ និងជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ
លោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ។
លោក សេង គន្ធ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាអភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ
ការចូលរួមចំណែកពីវិស័យព្រះពុទ្ធសាសនា និងអាជ្ញាធរនាពេលនេះ គឺជាការរួមចំណែកដ៏មានតម្លៃបំផុត ក្នុងការពង្រឹងធនធានរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះ និងឆ្លើយតបបានទាន់ពេលវេលាជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងងាយរងគ្រោះនៅក្នុងមូលដ្ឋាន។
#កាកបាទក្រហមកម្ពុជា #អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ #ខណ្ឌមានជ័យ #សកម្មភាពមនុស្សធម៌ #រាជធានីភ្នំពេញ
ឡើងអត្ថបទនៅ |
November 13, 2026




























































